ពេលដែលត្រូវស្តាប់តាមការប្រឹក្សាដ៏ល្អ
ដោយសារភាពមមាញឹក ដែលមនុស្សជាច្រើនមានក្នុងការរស់នៅ នោះយើងមិនពិបាកនឹងសំគាល់ថា ស្ថានភាពរបស់យើង គឺមិនខុសពីស្ថានភាពដែលពេញដោយបន្ទុករបស់លោកម៉ូសេ ក្នុងព្រះគម្ពីរនិក្ខមនំជំពូក១៨។ មានតែគាត់ម្នាក់គត់ ដែលជាចៅក្រមសម្រាប់ពួក បណ្តាលជន ដូចនេះ មានមនុស្សជាច្រើនបានមកឈរនៅចំពោះមុខគាត់ “តាំងពីព្រឹករហូតដល់ល្ងាច”(ខ.១៣) ដើម្បីឲ្យគាត់ជួយវិន្និច្ឆ័យរឿងក្តីរបស់ពួកគេ។
តាមពិត ខ្ញុំបានឮពួកជំនុំ ជាពិសេសគឺឪពុកម្តាយដែលមានវ័យក្មេង និយាយប្រាប់ខ្ញុំថា ពួកគេមានស្ថានភាពមិនខុសពីលោកម៉ូសេឡើយ។ យើងហាក់ដូចជាចាំបាច់ត្រូវរៀនជំនាញប្រចាំជីវិតពីរយ៉ាង ដើម្បីឲ្យអាចរស់រៀនបាន ដែលមានដូចជា ការមានចិត្តចង់ស្តាប់(ខ.២៤) និងការព្រមទទួលជំនួយ(ខ.២៥)។ ជួនកាល យើងមិនព្រមទទួលជំនួយ ដោយសារសេចក្តីអំណួត ប៉ុន្តែ យើងមិនអាចធ្វើដូចនេះជារៀងរហូតបានឡើយ។
ចំពោះលោកម៉ូសេ និងជាញឹកញាប់ ចំពោះយើង ពេលវេលាក្នុងជីវិតកន្លងផុតទៅឆាប់រហ័សណាស់ ហើយបានធ្វើការទាមទាច្រើនណាស់ពីយើង(ខ.១៣-១៥) បានជាយើងស្ទើរតែមិនមានពេលគ្រប់គ្រាន់ ដើម្បីឆ្លើយតប គឺមិនថាតែពេលសម្រាប់គិតពិចារណាឲ្យបានល្អិតល្អន់ ឬការទៅសុំយោបល់ពីអ្នកដទៃឡើយ។ នេះប្រហែលជាមូលហេតុ ដែលព្រះគម្ពីរបានរំឭកយើងថា យើងត្រូវមានអ្នកប្រឹក្សាយោបលនៅក្បែរ ដែលនឹងចែកចាយបទពិសោធន៍ និងប្រាជ្ញាដល់យើង ទោះបីជាយើងគ្មានពេលសុំយោបលពីពួកគេក៏ ដោយ។ យើងអាចស្វែងយល់អំពីបញ្ហានេះ នៅក្នុងរឿងដែលចែងអំពីការអ្វីដែលលោកយេត្រូបានធ្វើ សម្រាប់លោកម៉ូសេដែលជាកូនប្រសាររបស់ខ្លួន ដោយប្រាប់គាត់ឲ្យផ្ទេរការទទួលខុសត្រូវមួយចំនួន ដល់អ្នកដឹកនាំផ្សេងទៀត(ខ.១៧-២៣)។
ចូរកុំយល់ថា បញ្ហារបស់អ្នកមិនអាចត្រូវបានដោះស្រាយបាននោះឡើយ។ ផ្ទុយទៅវិញ ចូរស្វែងរកការប្រឹក្សាដែលត្រូវតាមបំណងព្រះទ័យព្រះ ហើយអនុវត្តតាមយោបលដ៏ល្អនោះចុះ(ខ.១៧-២៣)។-Randy Kilgore
ធ្វើកិច្ចនេះទុកជាការរំឮក
នៅពេលកប៉ាលកងទ័ពជើងទឹកអាមេរិច ចូលមកដល់ ឬក៏ចាកចេញពីមូលដ្ឋានទ័ព ភៀល ហា ប៉ឺរ(Pearl Harbor) ពួកនាវឹកទាំងអស់ឈរជាជួរ ក្នុងឯកសណ្ឋានកងទ័ព ពួកគេឈរដោយស្មឹងស្មាតរយះពេលដ៏យូរនៅលើជាយដំបូលកប៉ាលខាងក្រៅ ដើម្បីសម្តែងនូវការគោរពដល់ពលទាហ៊ាន ពលនាវឹក និងជនស៊ីវិលទាំងឡាយ ដែលបានពលីជីវិតនៅក្នុងសង្គ្រាមលោកលើទី២។ វាគឺជាផ្ទាំងទស្សនីយភាពរំជើបរំជួល ហើយអ្នកចូលរួមទាំងឡាយ តែងតែកត់ត្រានូវព្រឹត្តិការណ៍នេះជាញឹកញាប់ ក្នុងចំណោម អាជីពជាទាហ៊ាននាបច្ចុប្បន្នភាពរបស់ពួកគេដែលគួរឱ្យចងចាំបំផុត ។
សូម្បីអ្នកទស្សនាទាំងឡាយនៅលើឆ្នេរ ក៏មានអារម្មណ៍តភ្ផាប់ជាមួយគ្នា ដែលសម្តែងនូវការគោរពមិនគួរឱ្យជឿបានជាពិសេសរវាងអ្នកបំរើទាំងឡាយនៅថ្ងៃនេះ និងអ្នកបំរើទាំងឡាយនៅអតីតកាល។ ទិដ្ឋភាពនេះញ៉ាំងឱ្យមានការគោរពសរសើរ ចំពោះកិច្ចការរបស់ពលនាវឹក នៅថ្ងៃនេះ ខណះពេលពួកគេឈរគោរពស្មឹងស្មាតចំពោះអ្នកដែលបានបូជាជីវិតក្នុងអតីតកាល។
នៅពេលព្រះយេស៊ូវបង្រៀនពីពិធីលៀងព្រះអម្ចាស់(ម៉ាថាយ 26:26-29) បានបង្ហាញឱ្យដឹងជាក់ជាមួយចិត្តយល់ព្រមតភ្ផាប់គ្នាដូចគ្នានេះដែរ។ ការចូលរួមចំណែករបស់យើងនៅលើតុព្រះអម្ចាស់ ជាការព្រមទទួលយកការសុគត់របស់ទ្រង់ ខណះពេលនោះជាការយល់ព្រមឱ្យយើងតភ្ផាប់ជាមួយទ្រង់ ដែលមិនដូចជាសកម្មភាពណាមួយដែលសម្តែងចេញជាកិច្ចរំឮកនោះទេ។
ចំណែកឯការដែលកងនាវឹកប្រកាន់ខ្ផាប់ នូវរបៀបគោរពយ៉ាងប្រុងប្រយ័ត្ន នោះព្រះគម្ពីរក៏បង្រៀនយើងពីកិច្ច រំឮកដល់ការសុគត់របស់ព្រះយេស៊ូវផងដែរ(១កូរិនថូស 11:26-28)។ សកម្មភាពឱនគោរព និងការអរព្រះគុណ បម្រើដល់ការគោរពកោតសរសើរសកម្មភាព ពីមុន រីឯគោលបំណងដែលមាននេះដើម្បីបម្រើសកម្មភាពបច្ចុប្បន្ននេះ ។_Randy Kilgore
ភ្ជួរដីតាមគន្លងដ៏ត្រង់
ថ្ងៃដំបូងដែលខ្ញុំឡើងជិះលើត្រាក់ទ័រកាត់តាមវាលស្រែ គឺនៅពេលព្រឹកព្រលឹមស្រាងៗ។ សម្លេងចង្រឹតនិង ភាពស្ងប់ស្ងាត់នៅទីជនបទលាន់ឮដោយសម្លេងម៉ាស៊ីន។ ត្រាក់ទ័រភ្ជួរដីទំាំងផ្ទាំងៗ ពាសពេញវាលស្រែ។ ពេលខ្ញុំជាន់ហ្គែរដាក់លេខ ហើយទម្លាក់ផាលភ្ជួរដីចុះ ហាក់ដូចមានកម្លាំងខ្លាំង។ ពេលភ្ជួររួចរាល់ហើយ ខ្ញុំក៏ក្រឡេកមើលក្រោយ ខ្ញុំសង្ឃឹមថា ភ្ជួរបានត្រង់ល្អ តែខ្ញុំបែរជាភ្ជួរវៀចក្រវេចក្រវៀន ដូចស្នាមសត្វពស់វាអញ្ចឹង គឺវៀចជាងផ្លូវឡានប្រណាំងទៅទៀត។
ពេលនោះវាធ្វើឲ្យយើងរៀនបានបទពិសោធន៍ មួយគឺថា «មុនភ្ជួររាស់សូមពិនិត្យមើលភ្លឺស្រែ ឬបង្គោលព្រំដីផង។ កាលណាយើងយកចិត្តទុកដាក់ លើគន្លងភ្ជួររាស់ដី អ្នកភ្ជួររាស់ដីស្រែ អាចប្រាកដថា គាត់ភ្ជួរបានត្រង់ល្អ។ ពេលពិនិត្យមើលវាលស្រែ នោះយើងអាចដឹងពីលទ្ធផលបាន។ ពេលនោះអ្នកនឹងភ្ជួរដីបានត្រង់ល្អ។ បើអ្នកបាត់ម្ចាស់ការ អ្នកមិនអាចភ្ជួរបានត្រង់តាមគន្លងទេ។
លោកប៉ុលបានទទួលប្រាជ្ញាមកពីព្រះ ខណៈគាត់សរសេរពីបទពិសោធន៍ជាមួយព្រះយេស៊ូវគ្រីស្ទ ហើយឥទ្ធិពលទាំងឡាយបានបង្ហូរមកគាត់។ គាត់មិនចង់ឃើញការបាក់បែកទេ (ភីលីព ៣:៨,១៣) រត់តម្រង់ទៅឯទី (ខ៨-១៤) ដោយដឹងពីលទ្ធផលទុកជាមុន(ខ៩-១១) ចូរសម្លឹងមើលអស់អ្នកដែលរស់នៅស្របតាមគំរូ ដែលយើងបានដាក់ឲ្យបងប្អូនឃើញ(ខ១៦-១៧)។
មិនខុសពីអ្វីដែលលោកប៉ូលមានប្រសាសន៍ស្រាប់ថា បើយើងសម្លឹងមើលព្រះ គ្រីស្ទយើងនឹងភ្ជួរត្រង់គន្លង ហើយនឹងសម្រេចគោលបំណងព្រះហប្ញទ័យព្រះ សម្រាប់ជីវិតយើងម្នាក់ៗ។-Randy Kilgore
រវល់ខ្លាំងពេក គ្មានពេលស្គាល់ព្រះ ?
ថ្ងៃមួយ ពេលដែលខ្ញុំកំពុងរង់ចាំឡើងយន្តហោះ មានមនុស្សដែលខ្ញុំមិនបានស្គាល់ម្នាក់ បានឮខ្ញុំនិយាយថា ខ្ញុំជាអ្នកបម្រើព្រះតាមស្ថាប័ន ហើយគាត់ក៏បានរៀបរាប់ប្រាប់ខ្ញុំ អំពីជីវិត របស់គាត់មុនពេលស្គាល់ព្រះគ្រីស្ទ ។ គាត់បានប្រាប់ថា “ជីវិតរបស់ខ្ញុំ គឺមានជាប់ដោយអំពើបាប និងភាពអាត្មានិយម តែក្រោយមកខ្ញុំក៏បានស្គាល់ព្រះយេស៊ូវ”។
ខ្ញុំក៏បានស្តាប់គាត់និយាយ ដោយចាប់អារម្មណ៍ ចំពោះការរៀបរាប់អំពីការផ្លាស់ប្រែជាច្រើនចំណុច ក្នុងជីវិតគាត់ និង ការល្អដែលគាត់បានធ្វើ ។ តែ ដោយសារការរៀបរាប់ទាំងប៉ុន្មានរបស់គាត់ បានបង្ហាញអំពីការជាប់រវល់របស់គាត់ នោះខ្ញុំក៏អាចដឹងថា គាត់គ្មានពេលប្រកបជាមួយព្រះទេ ។ ខ្ញុំមិនភ្ញាក់ផ្អើលទេ ពេលដែលគាត់និយាយទៀតថា “លោក ខ្ញុំបានគិតថា ខ្ញុំនឹងមានអារម្មណ៍ថាខ្លួនឯងនឹងមានភាពល្អប្រសើរជាងមុខ នៅពេលឥឡូវនេះ”។
ខ្ញុំជឿថា នាងម៉ាថា ដែលជាតួអង្គក្នុងព្រះគម្ពីរសញ្ញាថ្មី អាចយល់អំពីការសង្កេតរបស់បុរសម្នាក់នេះ ។ ពេលដែលព្រះយេស៊ូវយាងមកផ្ទះនាងម៉ាថា ក្នុងនាមជាភ្ញៀវ នាងបានជាប់រវល់ធ្វើកិច្ចការ ដែលនាងបានរាប់ជាសំខាន់ ។ តែ ការជាប់រវល់នេះ គឺមានន័យថា នាងមិនអាចផ្តោតអារម្មណ៍មកលើព្រះយេស៊ូវឡើយ ។ ពេលដែលនាងម៉ារាមិនបានជួយធ្វើការ នាងម៉ាថាក៏បានសូមឲ្យព្រះយេស៊ូវស្តីបន្ទោស នាង ។ ក្នុងចំណោមយើង មានមនុស្សជាច្រើនបានធ្វើនូវកំហុសដូចនេះដែរ គឺនៅពេលដែលយើងមានការជាប់រវល់ធ្វើការល្អពេក យើងមិនបានចំណាយពេលស្គាល់ព្រះយេស៊ូវ ឲ្យបានកាន់តែច្បាស់ទេ ។
ចំពោះមិត្តរួមដំណើរតាមយន្តហោះម្នាក់នោះ ខ្ញុំក៏បានផ្តល់យោបលឲ្យគាត់…
ភាពល្អនៃការងារ
មានគ្រីស្ទបរិស័ទខ្លះបានចម្រើនវ័យធំឡើង ដោយមានជំនឿថា ការងារគឺជាការអាក្រក់ និងជាបណ្តាសា ដែលបានបណ្តាលឡើង ដោយអំពើបាបរបស់អ័ដាំម និងនាងអេវ៉ា ។ បើ ពួកគេមិនព្រមផ្លាស់ប្តូរការគិតនេះទេ ជំនឿខុសឆ្គងនោះ អាចបណ្តាលឲ្យពួកគេមានអារម្មណ៍ថា ការអ្វីដែលពួកគេធ្វើ នៅក្នុងមុខរបបរបស់ខ្លួន ជារៀងរាល់ថ្ងៃ គឺមិនសំខាន់ចំពោះព្រះទេ ឬយ៉ាងហោចណាស់ មិនសំខាន់ដូចការងាររបស់បេសកជន ឬអ្នកដឹកនាំពួកជំនុំឡើយ ។ តាមសេចក្តីបង្រៀន ក្នុងព្រះគម្ពីរលោកុ-ប្បត្តិ ១:២៦-៣១ ការយល់ដូចនេះ គឺមិនត្រឹមត្រូវទេ ។
ទីមួយ យើងអាចដឹងថា ព្រះទ្រង់ក៏ធ្វើការងាររបស់ទ្រង់ដែរ គឺដូចដែលមានបង្ហាញក្នុងបទគម្ពីរ ដែលចែងអំពីព្រះរាជកិច្ច នៃការបង្កើតរបស់សព្វសារពើរ ហើយក្នុងសេចក្តីពិតដែលចែងថា ទ្រង់បានសម្រាកនៅថ្ងៃទីប្រាំពីរ ។ បន្ទាប់មក យើងដឹងថា ទ្រង់បានបង្កើតយើងមក ឲ្យមានរូបភាពដូចទ្រង់(ខ.២៦) ហើយទ្រង់បានប្រទានឲ្យយើងមានអំណាច គ្រប់គ្រង់លើស្នាព្រះហស្ថទ្រង់ ។ ការនេះគឺបញ្ជាក់ថា យើងត្រូវធ្វើការងារ ដើម្បីមើលថែរស្នាព្រះហស្ថទាំងនោះ ។ ការមើលថែរស្នាព្រះហស្ថទ្រង់ គឺជាការងារ ។ និយាយរួមគឺការងារដ៏ប្រពៃ ដ្បិតព្រះទ្រង់ទតគ្រប់ទាំងរបស់ដែលទ្រង់បានធ្វើនោះ ក៏ឃើញថា ទាំងអស់”ជាការល្អប្រពៃ”(ខ.៣១)។
យើងក៏ត្រូវកត់សំគាល់ផងដែរថា ព្រះទ្រង់បានប្រកាសថា ការងារជាការល្អប្រពៃ គឺមុនពេល ដែលអំពើបាបបានជ្រៀតចូលក្នុងលោកិយទៅទៀត ។…
ការឆ្លើយតបរបស់ព្រះ
ចូរអ្នករាល់គ្នាឲ្យគេបរិភោគទៅ(ម៉ាកុស ៦:៣៧) ។ យើងងាយនឹងភ្លេចព្រះបន្ទូលព្រះយេស៊ូវ នៅក្នុងបទគម្ពីរនេះ។ មានមនុស្សមួយហ្វូងធំបានមកជួបជុំគ្នា ដើម្បីស្តាប់ព្រះបន្ទូលទ្រង់ ។ នោះពេលជ្រុលហើយ ពួកសិស្សក៏ចាប់ផ្តើមមានការបារម្ភ ហើយក៏បានជំរុញទ្រង់ ឲ្យមានបន្ទូលប្រាប់ពួកបណ្តាជនទាំងនោះ ឲ្យចេញទៅកន្លែងផ្សេង(ខ.៣៦)។ ព្រះយេស៊ូវទ្រង់ក៏បានតបថា “ចូរអ្នករាល់គ្នាឲ្យគេបរិភោគទៅ”(ខ.៣៧)។
ហេតុអ្វីបានជាទ្រង់មានបន្ទូលដូចនេះ? ព្រះគម្ពីរយ៉ូហាន ៦:៦ បានចែងថា តាមពិត ទ្រង់កំពុងល្បងលពួកគេទេ ។ តើទ្រង់ចង់ជ្រាប ថាតើពួកគេនឹងទុកចិត្តថា ទ្រង់នឹងធ្វើការអស្ចារ្យឬ? ទ្រង់ប្រហែលជាចង់ជ្រាបមែន ប៉ុន្តែ ទ្រង់ហាក់ដូចជាសព្វព្រះទ័យឲ្យសិស្សរបស់ទ្រង់ រួមចំណែកក្នុងការមើលថែរមនុស្សមួយហ្វូងនោះជាង ដើម្បីឲ្យពួកគេបានធ្វើការជាមួយទ្រង់ និងសម្រាប់ទ្រង់ ។ បន្ទាប់មក ទ្រង់ក៏បានប្រទានពរដល់នំបុ័ង៥ដុំ និងត្រី២កន្ទុយ ដែលពួកគេបាននាំមកឯទ្រង់ ហើយទ្រង់ធ្វើការអស្ចារ្យ ដោយប្រទានអាហារ ដល់មនុស្សជាង៥ពាន់នាក់នោះ ។
ខ្ញុំជឿថា ព្រះយេស៊ូវទ្រង់ក៏បានមានបន្ទូលនេះ ដល់យើងផងដែរ ។ មនុស្សនៅជុំវិញខ្លួនយើង សុទ្ធតែមានសេចក្តីត្រូវការនៅក្នុងជីវិតរបស់ខ្លួន ដូចនេះ យើងត្រូវទូលដល់ព្រះយេស៊ូវ អំពីសេចក្តីត្រូវការទាំងនោះ ដោយការអធិស្ឋាន ។ ជាញឹកញាប់ ព្រះយេស៊ូវទ្រង់មានបន្ទូលថា “ចូរអ្នករាល់គ្នាធ្វើអ្វីម្យ៉ាងសម្រាប់ពួកគេចុះ”។ យើងបដិសេធថា “ប៉ុន្តែ ព្រះអម្ចាស់អើយ យើងខ្ញុំមិនមានពេលវេលា ប្រាក់ ឬកម្លាំងគ្រប់គ្រាន់ទេ”។…
ការការពារខ្លួនដ៏ល្អ
ឯកអគ្គរដ្ឋទូតដែលចូលនិវត្តម្នាក់ បានអង្គុយជិតគ្នាសំរាប់ការធ្វើដំណើរតាមរថភ្លើង៨ម៉ោង ហើយខ្ញុំចាប់ជួននឹងពេលគាត់ដកដង្ហើមធំ ពេលដែលខ្ញុំយកព្រះគម្ពីរចេញ។ ខ្ញុំយកប្រដាប់ចំណាំចេញ។ លើកដំបូង យើងអានបន្ទាត់ទីមួយផ្តោតលើការជំរុញអ្នកដទៃ ឬចំណុចដាក់ពិន្ទុ។ សន្សឹមៗ ទោះបីចំរៀក និងបំណែកនៃរឿងដែលគួរគោរពជីវិតយើង ចាប់ផ្តើមពីការវារទៅមុខដោយយឺតៗក្នុងការពិភាក្សា។ ការចង់ដឹងចង់ឮ ធ្វើឱ្យយើងទាំងពីរនាក់ល្អប្រសើរហើយ យើងចាប់ផ្តើមសួរជំនួស ឱ្យជំលោះអឹងកង។ ក្នុងនាមអ្នករៀនចប់ខាងវិទ្យាសាស្ត្រនយោបាយ និងអ្នករំភើបចិត្តខាងនយោបាយ ដោយជាទំលាប់ វានាំឱ្យខ្ញុំចង់ដឹងចង់ឮ ពីអាជីពគាត់ ដែលបានបញ្ជូលភាពជារដ្ឋទូតដ៏សំខាន់ពីរ។ សំណួរគាត់ប្លែកគ្រប់គ្រាន់ពេលសួរមកកាន់ខ្ញុំអំពីជំនឿខ្ញុំ។ តើខ្ញុំក្លាយជាគ្រិស្ទានយ៉ាងដូចម្តេច ក្លាយជាអ្វីដែលគាត់ចាប់អារម្មណ៍បំផុត។ រថភ្លើងចប់ទៅដោយយ៉ាងស្រួល ហើយយើងប្តូរកាតជំនួញឱ្យគ្នា។ ពេលដែលគាត់ចាកចេញពីរថភ្លើង គាត់បែរមកហើយនិយាយថា “និយាយអញ្ជឹង ការដែលអ្នកចូលចិត្តប្រកែកបំផុត មិនមែនជាអ្វីដែលអ្នកគិតថា ព្រះយេស៊ូវអាចធ្វើបានសំរាប់ខ្ញុំទេ។ គឺវាជាអ្វីដែលទ្រង់ធ្វើសំរាប់អ្នក”។ ក្នុងយ៉ូហានជំពូក៩ ដូចនៅក្នុងរថភ្លើងនោះដែរ ព្រះជាម្ចាស់រំលឹកយើងថារឿងដែលល្អបំផុត គឺជាអង្គដែលយើងស្គាល់ ដោយស្និទ្ធស្នាលៈ អ្នកសំរបសំរួលរបស់យើងជាមួយព្រះគ្រីស្ទ។ អនុវត្តការនិយាយប្រាប់រឿងនៃជំនឿអ្នក ដល់អ្នកដែលអ្នកស្រលាញ់ និងមិត្តភក្តិជិតស្និទ្ធ ដើម្បីឱ្យអ្នកអាចនិយាយប្រាប់អ្នកផ្សេងទៀតបានច្បាស់។ —Randy Kilgore
តើខ្ញុំត្រូវអានគម្ពីរលេវីវិន័យដែរ
តើខ្ញុំត្រូវតែអានគម្ពីរលេវីវិន័យដែរឬទេ? នាយកប្រតិបត្តិវ័យក្មេងម្នាក់សួរខ្ញុំនូវសំណួរនេះ ចេញពីចិត្ត ខណៈពេលពួកយើងពិភាក្សាគ្នា អំពីតម្លៃនៃការចំណាយពេលអានព្រះគម្ពីរ។ គាត់មានប្រសាសន៍ថា៖ «គម្ពីរសញ្ញាចាស់ពិបាកអាន និងគួរអោយធុញទ្រាន់ណាស់»។
មានគ្រិស្តបរិស័ទជាច្រើនក៏មានអារម្មណ៍បែបនេះដែរ។ តាមពិតទៅ គម្ពីរសញ្ញាចាស់រួមទាំងគម្ពីរលេវីវិន័យផងដែរ បានប្រាប់យើងពីពង្សាវតា ពិសេសផ្ទុយពីអ្វីដែលមានក្នុងគម្ពីរសញ្ញាថ្មី។ តែលោកអេសាយដាស់តឿនយើង អោយស្វែងរកព្រះជាម្ចាស់ (អេសាយ ៥៥:៦) ហើយលោកក៏បានសន្យាថា ព្រះបន្ទូលព្រះជាម្ចាស់នឹងសំរេច តាមសេចក្តីប៉ងប្រាថ្នារបស់ព្រះជាម្ចាស់(ខ១១) ហើយមានប្រយោជន៍សម្រាប់បង្រៀន ការរំព្ញកអោយដឹងខ្លួន និងការប្រដៅដំរង់ (២ធីម៉ូថេ ៣:១៦)។ ព្រះបន្ទូលព្រះជាម្ចាស់មិនដែលវិលមកវិញ ឥតកើតផលនោះឡើយ(អេសាយ ៥៥:៨-១១) តែជួនកាលព្រះបន្ទូលមិនទាន់កើតផល ដរាបណាចូលមកក្នុងចិត្តយើង ពេលយើងត្រូវការ។
ព្រះវិញ្ញាណបរិសុទ្ធនឹងប្រើសេចក្តីពិត ដែលយើងចងចាំពីការអានព្រះបន្ទូល ហើយទ្រង់នឹងជួយអោយយើងយកទៅអនុវត្តចំពេលត្រូវការ។ ឧទាហរណ៍ គម្ពីរលេវីវិន័យ ១៩:១០-១១ និយាយអំពីការប្រកួតប្រជែងក្នុងមុខជំនួញ និងការយកចិត្តទុកដាក់ដល់ទុគ៌តជន។ ព្រះវិញ្ញាណអាចក្រើនរំព្ញកយើងអំពីគំនិតទាំងអស់នេះ យើងនឹងចេះប្រើព្រះបន្ទូលនេះ បើយើងចំណាយពេលអានព្រះបន្ទូលព្រះ។
ការអានព្រះបន្ទូលផ្លាស់ប្តូរគំនិតយើងអោយចេះរក្សាទុកព្រះបន្ទូល ហើយព្រះវិញ្ញាណនឹងធ្វើការ។ នេះជាហេតុផលល្អជាងគេ សម្រាប់អោយយើងអានគម្ពីរលេវីវិន័យ និងគម្ពីរ៦៥កណ្ឌទៀត Randy Kilgore ។